នាំកូនស្រីគេចេញពីផ្ទះទៅធ្វើស្រីឡង់សេស្រាបៀរប៉ូលិសចាប់ខ្លួន២នាក់

ចេញផ្សាយ÷01.06.2021

ខេត្តព្រះវិហារ៖ មនុស្សប្រុស.ស្រី ២នាក់ ពាក់ព័ន្ធករណីនាំកូនស្រីគេចេញពីផ្ទះ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ខេត្តព្រះវិហារបឃាត់ខ្លួននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តព្រះវិហារ បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចការិយាល័យមួយនេះបានទទួលបណ្តឹងពីឈ្មោះ ស៊ឹម យ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កសិករ និងឈ្មោះ គុជ សុផល ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងទៅលើឈ្មោះ សុខ សាយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងឈើ ជនជាតិខ្មែរ ថាបាននាំកូនស្រីរបស់ពួកគាត់ចេញពីផ្ទះកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
ក្រោយពីទទួលបានបណ្តឹងហើយសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទី១-ឈ្មោះ សុខ សាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងឈើ ទី២-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបម្រើសេវាស្រាបៀ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានចោទថា ពង្រត់កូនគេទៅបម្រើជាស្រីឡង់សេស្រាបៀរ និងពាក់ព័ន្ធជួញដូរផ្លូវភេទ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *