ឃាត់ខ្លួនលោកស្រី ឈឹ​ម វ​ត្តី​ និងកូនស្រី ម្ចាស់​ហាង​សម្អាងការ​លុ​ច្សបឋញ្ជូនទៅតុលាការ ម្តាយដោះលែង កូនស្រីជាប់ឃុំបណ្តោះអាសន្ន

ចេញផ្សាយ÷01.06.2021

ភ្នំពេញ៖ ​កាលពីព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ​​ បានចាប់ឃាត់ខ្លួនបញ្ជូន​លោកស្រី ឈឹ​ម វ​ត្តី​ ម្ចាស់​ហាង​សម្អាងការ​លុ​ច្ស និង​ជាហាង​កែ​សម្ផស្ស​ល្បី​មួយ​នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​កូនស្រី ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ពាក់ព័ន្ធ​ករណី​ឆបោក​.​ទិញ​លក់​ដី​ខ្យល់។

យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈឹ​ម វ​ត្តី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​អា​៤០១ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​ជា​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​អតីត​ថៅកែ​រោង​ភាពយន្ត​លុ​ច​ និង​កូនស្រី​ឈ្មោះ ពុំ សុភា​រម្យ ភេទ​ស្រី អាយុ​៣១​ឆ្នាំ អាសយដ្ឋាន​ស្នាក់​នៅ​ជាមួយ​ម្តាយ មុខរបរ​លក់ដូរ ។

របាយការណ៍ដដែល​ បន្តថា​ ចំពោះ​ការ​ឃាត់ខ្លួន​អតីត​ថៅកែ​រោងកុន​លុ​ច និង​កូនស្រី គឺជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​.​ឆបោក ប្រាប់​រាប់​សែន​ដុល្លារ​តាម​រូបភាព​លក់​ដី​ខ្យល់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១៨ ។

ប្រភពដដែល​ បន្ថែមទៀតថា​ លោកស្រី ឈឹ​ម វ​ត្តី និង​កូនស្រី​ ​ត្រូវ​បាន​កម្លាំង​​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្សារ​សម្បូរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ខណៈ​អ្នកស្រី និង​កូន​កំពុង​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ២A. ៥៧២៩ ។

សូមជម្រាបថា​ សំណុំរឿងលោកស្រី ឈឹ​ម វ​ត្តី និង​កូនស្រី ត្រូវ​បានចាត់ទៅលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងបើកសវនាការផ្ទាល់នៅវេលាម៉ោង២ កន្លះរសៀល ។​ សម្រាប់ករណី «បទ.ឆបោក» យោងតាមបញ្ញាត មាត្រា ៣៧៣ ៣៧៨ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទ និងតម្រូវឲ្យជាប់ពន្ធនាគារពី៦ ខែ ទៅ៣ឆ្នាំ នឹងពិន័យជាប្រាក់ពី១លាន ទៅ៦លានរៀល នេះមិនទាន់គិតពីសំណងជនរងគ្រោះនោះទេ។

ក្រោយ​ការ​ជម្រះ​នា​រសៀល​ថ្ងៃ​ដដែល​នេះ ចៅក្រម​សាលាដំបូងរាជធានី​ភ្នំពេញ​ បាន​សម្រេច​ឱ្យ​លោកស្រី ឈឹ​ម វ​ត្តី ម្ចាស់​ហាង​សម្អាងការ​លុ​ច្ស និង​ហាង​កែ​សម្ផស្ស​មួយ​នៅ​រាជធានី​ភ្នំពេញ ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​យោង​ទៅ​លើ​ស្ថានភាព​សុខភាព​អ្នកស្រី​មានការ​ទ្រុឌទ្រោម​ខ្លាំង​ ខណៈ​កូនស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​.​ឆបោក​ ​ទិញ​លក់​ដី​ខ្យល់៕

Leave a Reply

Your email address will not be published. Required fields are marked *