បុរសញៀនស្រា ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនផ្អើលទាំងថ្ងៃ

ចេញផ្សាយ÷05.06.2021

ខេត្តកំពង់ធំ÷ បុរសញៀនស្រាម្នាក់ ផឹកស្រាស្រវឹងជោកជាំរហូតវង្វេងស្មារតីរត់ទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងដើមស្នាយស្លាប់យ៉ាងអាណផោចអាធ័ម បង្កការភ្ញាក់ផ្អើលពេញភូមិ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១
ស្ថិតនៅចំណុចភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកកោះបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ សូ អាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុនេះ ។
តាមការបំភ្លឺពីអ្នកភូមិនិងក្រុមគ្រួសារសពបានឲ្យដឹងថាជារៀងរាល់ថ្ងៃបុរសនេះតែងតែទិញស្រាមកផឹកស្រវឹងជាប្រចាំ។លុះមកដល់ថ្ងៃកើតហេតុ មិនដឹងរឿងអីស្រាប់តែយកខ្សែគោទៅចងក.សម្លាប់ខ្លួននឹងដើមស្នាយស្លាប់ដោយគ្មានអ្នកណាដឹងឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថាជនរងគ្រោះ សូ អាត ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត ចងក ប្រាកដមែន ដោយមិនមានការពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ ។
បន្ទាប់មកសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះនេះ ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *