ឪពុកគម្រក់!ចាប់រំលោភសេពសន្ថវ:កូនស្រីខ្លួនឯងពេលទៅឃ្វាលគោ

ចេញផ្សាយ÷08.07.2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ នេះនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ទៅសាកសួរបន្ទាប់ពីប្រពន្ធរបស់គាត់ដាក់ពាក្យបណ្តឹងថា ប្តីចាប់កូនស្រីបង្កើតអាយុ១៥ឆ្នាំរំលោភសេពសន្ថវ:នៅពេលទៅឃ្វាលគោ។ បុរសចាប់រំលោភកូនស្រីឯងនេះ
ឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នៅក្នុងពាក្យបណ្តឹង ស្រ្តីជាប្រពន្ធបានរៀបរាប់ពីសកម្មភាពរបស់ជនសង័្សយខាងលើថា កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ ក្នុងខណៈដែលកូនស្រីរបស់គាត់ ទៅឃ្វាលគោនៅ ចំណុចវាលស្រែក្នុងឃុំកកោះ ស្រុកមោងឫស្សី ហើយបានចាប់រំលោភកូនស្រីខ្លួនឯងជាអនិតិជនបានសម្រេច។
សកម្មភាពនេះ មិនត្រូវបានរូបគាត់ដឹងភ្លាមៗទេ ដោយសារជនសង័្សយជាប្តីគំរាមកំហែង មិនឱ្យកូនស្រីគាត់និយាយប្រាប់។លុះបាន៣ថ្ងៃក្រោយមកឃើញកូនស្រីមានទឹកមុខស្លេកស្លាំង គាត់ក៏បានជជីកសួរយ៉ាងយូរទើបកូនស្រីទម្លាយរឿងនេះឲ្យដឹង ហើយមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១គាត់ក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្តីកំហូចតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយសមត្ថកិច្ចជំនាញឃាត់ខ្លួន
បុរសជាជនសង័្សយរូបនេះ បានទទួលស្គាល់កំហុសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយទទួលស្គាល់ថា រូបគាត់បានធ្វើសកម្មភាព ទៅលើកូនស្រីនោះមែន តែមិនបានសម្រេចទេ ដោយសារមានក្មេងៗ ឃ្វាលគោនៅក្បែរនោះ៕
ដោយ÷សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *