ប្រពន្ធចាក់ប្តីមួយកាំបិតស្លាប់ភ្លាមមួយរំពេច ខណ:មានជម្លោះក្នុងគ្រួសារ

ចេញផ្សាយ÷11.07.2021

ខេត្តពោធិ៍សាត់ៈ  ប្រពន្ធបាន​ចាក់​ប្តីមួយ​កាំបិតចំ​ឆ្អឹងជំនីរ ខាងឆ្វេងស្លាប់​ភ្លាមមួយរំពេចខណ:ពួកគាត់ទាំងពីរ នាក់នេះបាន​ឈ្លោះប្រកែក​គ្នាក្នុងគ្រួសារ។
ហេតុការណ៍​នេះ បានកើត​ឡើង នៅរសៀល ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​អូរ ១៧ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកវាលវែងបានឲ្យដឹងថា ករណី​ហិង្សា​នេះ បង្ក​ឡើង​ដោយ ជនសង្ស័យ ជា​ប្រពន្ធ ឈ្មោះ តាំង គា ហៅ ញឹ​ង អាយុ ២៦ ឆ្នាំ យកកាំបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះ​ជា​ប្តី មានឈ្មោះ សឿន ស៊ា អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ក្នុងភូមិ​.​ឃុំ​.​ស្រុក កើតហេតុ​ខាងលើបណ្តាលឲ្យប្តីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីជាប្រពន្ធ​បាន​ឈ្លោះប្រកែក ដោយ​ពាក្យសម្តី​ជាមួយ​ប្ដី ហើយ​បាន​យក កូនកាំបិតចុងស្រួចកាន់​នៅ​ដៃ ។ បន្ទាប់មកបានឈ្លោះ​ប្រកែកគ្នាកាន់តែខ្លាំងរហូតប្រតាយប្រតប់​គ្នា​ធ្វើឲ្យប្រពន្ធ​ទ្រាំលែងបានក៏ចាក់​ត្រូវ​ប្តី មួយ​កាំបិត ចំ​ឆ្អឹងជំនីរ ខាងឆ្វេង បណ្ដាលឲ្យប្ដីដួលស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។​

ក្រោយ​កើតហេតុ ស្ត្រី​ដែលជា​ជនសង្ស័យ បាន​រត់គេច​មក​លាក់​ខ្លួន នៅផ្ទះ​ម្ដាយបង្កើត​របស់ខ្លួន​ឯង ឈ្មោះ ណាក់ ដែលមាន​ចម្ងាយ​ជាង ៤០០ ម៉ែត្រ ពី​កន្លែងកើតហេតុ ហើយ​ត្រូវបាន​កម្លាំង នគរបាលព្រហ្មទណ្ឌស្រាវជ្រាវ​ដឹងឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​បាន នៅវេលា​ម៉ោងជាង ១ រំលងអធ្រាត្រឈាន ចូល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នេះ ។​
សមត្ថកិច្ចជំនាញបានឲ្យដឹងថាមូលហេតុ​ឈានដល់​ស្រ្តីខាងលើចាក់​សម្លាប់​ប្តីនេះ គឺផ្តើមឡើង​ដោយសារ​ទំនាស់​ពាក្យសម្ដី ហើយ​គ្រួសារ​មួយ​នេះ តែងតែ​មានរឿង ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *