រថយន្តស៊េរីទំនើបមួយគ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល

ចេញផ្សាយ÷15.07.2021

ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងទាំងថ្ងៃបើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល២ករណីផ្សេងគ្នា។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ករណីទី១កើតឡើងនៅផ្លូវលេខ២៩៣កែងនិងផ្លូវលេខ៥២៨ បណ្តាលមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល និងមួយករណីទៀត ស្ថិតនៅចំនុចស្តុបរតន:ស្រីម៉ៅផ្លូវលេខ៥១៦ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសុងកាដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តស៊េរីទំនើបមួយម៉ាក Lexus Rc 200t ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BN 6465 បើករេចុះរេឡើងពេញផ្លូវមួយសន្ទុះក្រោយមកក៏បានបើកទៅបុកអ្នកជិះម៉ូតូ todayនិងអ្នកបើករម៉កម្នាក់បណ្តាលរងរបួសបែកក្បាល ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៏បណ្តាលឲ្យមានអ្នករបួសរួចហើយ អ្នកបើកបរព្យាយាមបើករត់គេច លុះដល់ចំនុចស្តុបរតន:ស្រីម៉ៅរថយន្តបង្កខាងលើបានជ្រុលទៅបុកនារីម្នាក់ទៀតដែលកំពុងតែជិះម៉ូតូឈប់ចាំស្តុបក្រហម បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្តនៅតែបន្តព្យាយាមបើករត់គេចបានប្រហែលជាង៣០០ម៉ែត្រក៏បើកទៅបុកគំរបលូធ្វើឲ្យរថយន្តបើកទៅមុខលែងរួច ទើបម្ចាស់រថយន្តបង្កខាងលើបើកទ្វាររថយន្តរត់ចូលក្នុងផ្សារទំនើបស៊ីខេ ភ្លាមៗនោះក្រុមសន្តិសុខដែលយាមនៅទីនោះនាំគ្នាដេញស្ទាក់ចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់បឹងកក់ទី១។
ក្រោយពេលកើតកម្លាំងជំនាញចរាចរណ៏ខណ្ឌទួលគោកបានចុះមកស្ទូចយករថយន្តនិងបញ្ជូនអ្នកបើកបររថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការបន្តតាមនិតិវិធី៕នូសភ័ក្រ

Leave a Reply

Your email address will not be published. Required fields are marked *