ចេញពីផ្ទះជិះ​ម៉ូតូ​ទៅជួបមិត្តភក្ត័ផឹកសុីត្រូវចោរវ៉ៃប្លន់យកម៉ូតូទៅបាត់ដោយ​សុវត្ថិភាព​

 

 

 

ភ្នំពេញ៖​យុវជន​២នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​ទៅ​ផឹក​ស៊ី​បន្ត​ផ្ទះ​មិត្តភ័ក្ដិ​ត្រូវ​ជន​សង្ស័យ​មួយ​ក្រុម​មានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពធាក់ផ្តួលនិងវ៉ៃប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល​ បន្សល់​ទុក​តែ​ជន​រង​គ្រោះ​រងរបួស​បែក​មុខ​បែក​មាត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ភ្នំពេញថ្មី​។ហេតុ​ការណ៍​នេះបាន​កើតទ្បើងកាល​ពីវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី​២១ខែ​កុម្ភះឆ្នាំ​២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២០១១នៅជាប់ការាស់សាំងTOTALក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះទី១ដែលជាម្ចាស់ម៉ូតូមានឈ្មោះ ខាន់ផល្លាភេទប្រុសអាយុ២៤ ឆ្នាំ មុខរបរ​ធ្វើការរោងចក្រ ស្នាក់នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​មានស្រុកកំណើតនៅភូមិត្រពាំងក្រទ្បាញ់ ឃុំអូស្វាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះទី២ដែលអង្គុយនៅពីក្រោយមានឈ្មោះ ប៉ុម​ស្រ៊ាង​ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបបើករថយន្ត ស្នាក់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធីសែនជយ័​ មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ មានមិត្តភក្ត័របស់គាត់បានតេទូរសព្ទ័ ឲ្យរូបគាត់មកជួបនៅម្តុំផ្សារឈូកមាសផឹកសុី។ហើយរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរី០១៤ពណ៌​ខ្មៅពាក់ស្លាកលេខតាកែវ1J-6274បានជិះចេញពីផ្ទះតាមបណ្តោយផ្លូវ២០១១ក្នុង​ទិសដៅពីជើងទៅត្បូង គោលបំណងទៅជួបមិត្តភក្ត័នៅម្តុំផ្សារឈូកមាសដើម្បីផឹកសុី។​ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្សយ័មានគ្នា៦នាក់ជិញម៉ូតូ៣គ្រឿងម៉ាក និកមិនចាំស្លាកលេខនិង២គ្រឿងមិនចាំម៉ាកបានជិះពីក្រោយស្របទិសគ្នាបានធ្វើសកម្មភាពវ៉ៃនិងធាក់ផ្តួលឲ្យរូបគាត់បោកផ្ទប់និងថ្នល់ មិនអាចតដៃជាមួយជនសង្សយ័បានព្រោះជនសង្សយ័មានគ្នាច្រើនពេក ខណៈ​នោះជនសង្សយ័មានឱកាសល្អក៏បានលើកម៉ូតូរបស់​គាត់​ជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុករូបគាត់ទាំង២នាក់រងរបួសបែកមុខបែកមាត់នៅនិងកន្លែង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់បានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មីដើម្បីឲ្យសមត្ថកិច្ចវែកមុខជនសង្ស័យ​មកផ្តទ្ទាទោសទៅតាមផ្លូវច្បាប់៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *