

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ខណៈដែលកម្លាំងនគរបាលដើរល្បាតក្នុងមូលដ្ឋានប្រទះឃើញ។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង២៖០0នាទីយប់ឈានចូលថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៧ ស្ថិតនៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ។
ជនសង្ស័យឈ្មោះសោម ស៊ុនដារា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌច្បារអំពៅម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយនគរបាលខណ្ឌធ្វើការតាមដានសើបអង្កេតស្រាវជ្រាវនិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមបទបញ្ជារបស់ថ្នាក់លើ។លុះមកដល់ចំណុចកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ប្រទះឃើញជនសង្ស័យកំពុងប្រើប្រាស់សារធាតុញៀននូវក្នុងភូមិកើតហេតុខាងលើ ទើបចាប់ឃាត់ខ្លួនយកមកសាកសួររួមទាំងដកហូតបានថ្នាំពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់តូចទៀតផង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕សារ៉េត