



ភ្នំពេញ៖ជនសង្ស័យប្រើប្រាស់ថ្នាំញៀននិងជួញដូរចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនបន្ទាប់ពីឪពុកជនសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចថាកូនរបស់គាត់កំពុងនាំមិត្តភ័ត្តមកជក់ដល់ផ្ទះរបស់គាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅផ្ទះភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន១០កញ្ចប់។
ជនសង្ស័យ ទី១-ឈ្មោះ ងិន ថៃ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើតហេតុនិងទី២-ឈ្មោះ គឹម ហុក ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបកម្មកររោងពុម្ពសម្លៀកបំពាក់ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបានអោយដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះងិន សេងធី ដែលជាឪពុកឈ្មោះងិន ថៃ បានរាយការណ៍ប្រាប់ថាកូនរបស់គាត់បាននាំមិត្តភ័ក្តមកជក់ថ្នាំញៀនមកដល់ផ្ទះតែម្តង។ បន្ទាប់ពីទទួលដំណឹងរួចកម្លាំងនគរបាលប៉ុស្ដិ៍បានចុះទៅដល់ចំណុចកើតហេតុធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូចទើបធ្វើការឃាត់ខ្លួនតែម្តង។
តាមប្រភពដដែលបានអោយដឹងថាជនសង្ស័យឈ្មោះងិន ថៃ ធ្លាប់ចូលមណ្ឌលកែប្រែចំនួន៣ដងមកហើយ តែនៅតែមិនកែ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕សារ៉េត