ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ចេញផ្សាយ÷23.03.2021
ខេត្តបន្ទាយមានជ័យ៖ ជន
ត្រូវចោទម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់មនុស្សឆ្លងដែន ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់ សិង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ជនត្រូវចោទឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រឹតធ្ងន់ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយជាប់ចោទពីបទការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំមនុស្សឆ្លងដែន ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ពឺត ពេតហៅ ពឺន ពេត ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ហើយដែរកាលពីរសៀលថ្ងៃទី២២ខែ សីហាម្សិលមិញនេះ៕
សំបូរ
មក

Leave a Reply

Your email address will not be published. Required fields are marked *