ដកបញ្ឈរជើង អធិការស្រុកអូរាំងឪរឿងពុករលួយស៊ីលុយកូនចៅ

ចេញផ្សាយ÷23.08.2021

ខេត្តត្បូងឃ្មុំ ៖ រឿងអាស្រូវបន្ទាប់ពីមន្រ្តីនគរបាលក្រោមឱវាទ ឡាយ៍វីដេអូផ្ទាល់បកអាក្រាតអំពើពុករលួយរបស់លោកវរសេនីយ៍ឯក លឿង រដ្ឋា អធិការនគរបាលស្រុក អូររាំងឪយ៉ាងចាស់មាត់ ទើបលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានសម្រេចចេញលិខិតបង្គាប់ការដកភារកិច្ចលោក លឿង រដ្ឋា ជាបណ្តោះអាសន្ន ដោយជំនួសដោយលោកវរសេនីយ៍ទោ ជាតិ ម៉េងឡាយ អធិការរងឲ្យដឹកនាំអង្គភាពរហូតមានសេចក្តីសម្រេចជាថ្មី។
នៅក្នុងលិខិតបង្គាប់ការលេខ៣៩៦/២១ លបក ចុះថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០២១ លោក ស្នងការនគរបាលខេត្តត្បូងឃ្មុំមិនបានបញ្ជាក់មូលហេតុដកបញ្ឈរជើងលោកវរសេនីយ៍ឯក លឿង រដ្ឋា អធិការនគរបាលស្រុក អូររាំងឪ ដោយសារមូលហេតុអ្វីនោះទេ ប៉ុន្តែ មហាជន១០០ភាគរយបាននិយាយថា ករណីនេះបណ្តាលមកពីកូនចៅដែលជាមន្រ្តីថ្នាក់ក្រោមរបស់លោកលឿង រដ្ឋាបានទម្លាយភាពមិនប្រក្រតី នៃការប្រព្រឹត្តអំពើពុករលួយរបស់លោក រហូតមន្រ្តីរូបនេះកើតទុក្ខមិនសុខចិត្ត បានចូលទៅឡាយ៍ផ្ទាល់វីដេអូជិត១ម៉ោង ដល់ក្នុងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ថា លោកអធិការ បានជេរប្រមាថ និងជេរម្រ៉ាយ រួមទាំង ស៊ីលុយប្រាក់ខែរបស់គាត់ ចំនួន៧០ម៉ឺន រៀលក្នុង១ខែ ជាថ្នូរ ឲ្យកូនចៅទៅបង្កើតមុខរបររកស៊ីរត់តាក់ស៊ីនៅខាងក្រៅ។
មន្ដ្រីនគរបាលរូបនេះបានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ ថា លោកអធិការ បានរករឿងគាត់រកស៊ីរត់តាក់ស៊ី ក្នុងអំឡុងពេលគាត់រត់តាក់ស៊ីដោយបានសុំលោកអធិការលោកលឿង រដ្ឋា រត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបម្រើការងារវិញ ព្រមទាំងបង់លុយលោកលឿង រដ្ឋា ជាអធិការ ចំនួន៧០ម៉ឺនរៀលជារៀងរាល់ខែមិនដែលខានឡើយ ខណ:ដែលលោកអធិការក៏បានអនុញ្ញាតដែរនោះ។
មន្រ្តីរូបនេះទម្លាយឲ្យដឹងទៀតថាក្រោយមកខ្លួនគាត់បានកើតជំងឺកូវីដ-19 ជាប់ទៅធ្វើចត្តាឡីស័កនិងព្យាបាលជិត១ខែ ហើយទំនងជាខ្លាចបែកការ ស្រាប់តែលោកលឿង រដ្ឋា បានសរសេររបាយការណ៍ ទៅលោកស្នងការនគរបាលខេត្តថាលោកអសកម្មការងារហើយលោកស្នងការបានហៅគាត់ទៅខេត្តដើម្បីទទួលពិន័យតែលោកមិនទាន់ទៅទេ គឺលោកនៅសួរលោកអធិការឲ្យដឹងរឿងសិន។
យ៉ាងណាការទម្លាយអាថ៌កំបាំង
ករណីខាងលើនេះ គេមិនដឹងថាតើអ្នកសូក និងអ្នកទទួលសំណូក ដែលនាំគ្នាព្រឹត្តខុសដូចគ្នានោះ ម្នាក់ណាទទួលទោសធ្ងន់ជាងអ្នកណា ខណ:ពួកគាត់សុទ្ធតែជាអ្នកកាន់ច្បាប់ យល់ដឹងពីច្បាប់យ៉ាងច្បាស់ ប៉ុន្តែដោយសារទឹកប្រាក់ និងភាពធូររលុង របស់អង្គភាព បានបណ្តែតបណ្តោយកើតមានអំពើពុករលួយ នេះកើតមានល្បីពេញប្រទេស។
ភាពមិនប្រក្រតីនេះបានធ្វើឲ្យមហាជនរង់ចាំមើលថា ក្នុងរឿងពុករលួយលុយមួយខែ៧០ម៉ឺនរៀលនេះ តើអ្នកទាំង២អាចនឹងទទួលទោសកម្រឹតណា ឬមួយបានត្រឹមដកបញ្ឈរជើង ឬធ្វើការអប់រំ ? ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *