នគរបាលខេត្តឧត្តរមានជ័យចុះរៀបចំ-បាញ់ទឹកសម្អាតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ដែលបានសាងសង់រួចរាល់

ចេញផ្សាយ÷24.08.2021
ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានចុះរៀបចំ-បាញ់ទឹកសម្អាតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ដែលបានសាងសង់រួចរាល់ ស្ថិតនៅភូមិគោកប្រាសាទ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ មានផ្ទុកវិជ្ជមានកូវីដ-១៩ ។
កិច្ចការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមន្រ្តីនគរបាលជាច្រើននាក់។
ក្នុង​នោះ​ដែរ​ លោកស្នងការ ក៏បាន​នាំ​យក​នូវថវិកា​ របស់ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ  ចំនួន ៤,៥០០,០០០ រៀល ចែកជូនដល់កងកម្លាំងចំនួន ៤៥នាក់ ដោយក្នុងម្នាក់ទទួលបាន ១០មុឺនរៀល ដើម្បីជាការលើកទឹកចិត្តក្នុងការប្រឹងប្រែងកសាងនិងបោសសម្អាតមជ្ឈមណ្ឌល ព្យាបាលជំងឺកូវីដ-19នៅភូមិគោកប្រាសាទនេះផងដែរ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *