ជួញដូរថ្នាំញៀននិងប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចចាប់ញាត់គុកម្តងទៀតជាលើកទី៣

ចេញផ្សាយ÷24.08.2021

ខេត្តក្រចេះ÷ កម្លាំងនគរបាលស្រុកស្នួលបានបង្រ្កាប គ្រឿងញៀននិងករណីកាន់កាប់ និង ប្រើប្រាស់ អាវុធខុសច្បាប់មួយករណីកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្រ្កាបនេះកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផៃ ផល្លា អាយុ៣១ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នាពេលកន្លងមក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនបានភ្លាមកម្លាំងនគរបាលបានឆែកឆេររកឃើញ ក្នុងខ្លួនជនសង្ស័យមានលាកកាំភ្លើងខ្លី១ដើម ម៉ាក Glock19 ផលិតនៅ USA លេខ AEHX173 ពណ៌ខ្មៅ ចំនួន១២គ្រាប់, ម៉ូតូ១គ្រឿង លុយខ្មែរចំនួន១១លានរៀល, ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារ:មួយចំនួនទៀត ។សម្ភារទាំងនេះត្រូវបានរឹបអូសទុកជាភស្តុតាង។
យ៉ាងណាក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេធ្លាប់ជាប់ពន្ធនាគារ២លើកមកហើយពាក់ព័ន្ធករណីជួញដូរថ្នាំញៀន។លុះលើកទី៣នេះខ្លួនចេញពីពន្ធនាគារប្រព្រឹត្តម្តងទៀតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទី៣តែម្តង។
ជនសង្ស័យបានសារភាពទៀតថាម្តងនេះខ្លួនគេពិតជាមានអាវុធខ្លីចំនួន០១ដើម ម៉ាក Glock 19 មែនដោយបានទិញតាមអនឡាញ៍ កាលពី០២ខែមុន និងបានបាញ់លេង អស់ចំនួន០៣គ្រាប់ហើយ។

មកដល់ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តក្រចេះជាលើកទី៣ ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *