ចាប់រំលោភកូនចុង២លើក  ត្រូវសមត្ថកិច្ចចាប់ខ្លួន ចេញផ្សាយ÷30.08.2021

ខេត្តបាត់ដំបង:  កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការ ងារប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនខេត្ត និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួមជាមួយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះ បានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ វ- ស-ហ អាយុ ២៦ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការ សាកសួរស្រាវជ្រាវករណីប្រព្រឹត្តបទល្មើស។
ការនាំខ្លួនបុរសនេះទៅសាកសួរធ្វើឡើងស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ អ-ស-ម ភេទស្រីអាយុ ២៩ ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ដែលបានប្តឹងចោទប្រកាន់ ចំពោះបុរសជាប្តីចុងរូបនេះថា បានចាប់រំលោភសេពសន្ថវ:ទៅលើកូនស្រីរបស់គាត់ (កូនប្តីមុន ) ឈ្មោះ ស-ល អាយុ ១៣ឆ្នាំ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថាក្រោយឃាត់ខ្លួនជនសង័្សយជាឪពុកចុងបានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្ត សកម្មភាព ដូចការចោទប្រកាន់របស់ប្រពន្ធនោះមែន ដោយប្រព្រឹត្តទៅរហូតចំនួន០២លើកឯណោះ គ្រាដែលប្រពន្ធមិននៅផ្ទះ។

ក្រោយពេលទទួលសារភាពបែបនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *