អកុសលណាស់បុរសវ័យ៥៧ឆ្នាំម្នាក់ ត្រូវដីដំបូកបាក់ធ្លាក់ចំក្បាលស្លាប់នៅនឹងកន្លែងគ្មានអ្នកណាដឹង

ចេញផ្សាយ÷08.09.2021
ខេត្តបន្ទាយមានជ័យ៖ ពិតជាអកុសលណាស់ដែលបុរសវ័យ៥៧ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ខណៈទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់លើ កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្រី្តនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាជនរងគ្រោះឈ្មោះឈន់ ឈៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរង គ្រោះបានទៅជីកដីដំបូកនៅចំណុចក្រោយផ្ទះចម្ងាយប្រហែល២០ម តែម្នាក់ឯងដោយយកដីដំបូកទៅបិទឡដុតធ្យូង ។ នៅពេលកំពុងតែជីកលុងដីដំបូកនោះស្រាប់តែដីដំបូកមានកម្ពស់ប្រហែល៣ម៉ែត្រ បានបាក់ធ្លាក់មកសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថានៅពេលបាក់ដីធ្លាក់សង្កត់នោះ គ្មានអ្នកណាដឹងនឹងទៅជួយទាន់នោះទេ លុះបាត់យូរប្រពន្ធដើរទៅមើលប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្គាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលស្លាប់ក្បែរឡរួចនាំគ្នាឆោឡោរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។ ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនិងបានប្រគល់ឲ្យ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *