ប្រទះឃើញកាំភ្លើងវែងជាច្រើនដើមនៅកម្ពោតព្រៃជិតអូព្រំដែនខ្មែរ-ថៃ

ចេញផ្សាយ÷21.10.2021

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៩ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងខេមរភូមិន្ទ បានចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្រាប់តែបានប្រទះឃើញកាំភ្លើងវែងច្រើនដើមនិងយុទ្ធោបករណ៍ជាច្រើនទៀតនៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង បន្ទាប់កាលពីល្ងាចរកឃើញតែគ្រាប់មួយចំនួនធំ។
សមត្ថកិច្ចបានឲ្យដឹងថា អាវុធទាំងនោះត្រូវករុមជនមិនស្គាល់លាក់ទុកក្នុងព្រៃរួមមាន ៖
-ប្រភេទ ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់
-អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់ ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងយកអាវុធទាំងអស់ទៅរក្សាទុកនៅកងពលលេខ៥៣ រង់ចាំស្រាវជ្រាវរកមុខជនពាក់ព័ន្ធនិងមានចំណាត់ការតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៩ ខែតុលា ត្រង់ក្បែរចំណុចនេះដែរ កម្លាំងការពារបន្ទាត់ព្រំដែនក្នុងពេលកំពុងដើរល្បាតតាមគោលដៅបាន ប្រទះឃើញការ៉ុងមួយនៅក្បែរអូរ រួចសង្ស័យក៏បានត្រួតពិនិត្យមើល ទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រួមទាំងបង់ដាក់គ្រាប់ជាច្រើនបង់ទៀត។គ្រាប់កាំភ្លើងដែលប្រទះឃើញនេះជាប្រភេទគ្រាប់ ១២,៧ ចំនូន ៥០៨ គ្រាប់ និងបង់គ្រាប់ប្រភេទ អាកា ចំនួន ៤២បង់។
សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា មានក្រុមជនងងឹត បានយកអាវុធយុទ្ធភ័ណ្ឌមកលាក់ទុក ឬផ្លុងចោលយ៉ាងនេះមានបំណងអាក្រក់អ្វីមួយ ដូច្នេះត្រូវស្វែងរកមុខជនល្មើស ឬជនពាក់ព័ន្ធ ចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕

Leave a Reply

Your email address will not be published. Required fields are marked *