មិនដឹងមូលហេតុបាញ់សម្លាប់ខ្លួនឯងនៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ខណ្ឌដង្កោ

ចេញផ្សាយ÷21.10.21

ភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង០៩និង៤៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT តាមផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកើតឡើងដោយបុរសម្នាក់ បានយកកាំភ្លើងបានសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ។
សមត្ថកិច្ចបានឲ្យដឹងបឋមថា បុរសរងគ្រោះខាងលើនេះ ទំនងជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT នេះតែម្តង ហើយការបាញ់សម្លាប់ខ្លួននេះអាចបណ្តាលមកពីមានជំងឺប្រចាំកាយ។
ព័ត៌មានលម្អិតយើងនឹងផ្សាយនៅពេលក្រោយ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *