បង្រ្កាបមុខសញ្ញាក្មេងទំនើង ១៣នាក់កាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពច្រងេងច្រងាងតាមផ្លូវនិងអុកឡុកបុណ្យកឋិនទាន

ចេញផ្សាយ÷08.11.2021

ខេត្តកំពង់ស្ពឺ: កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សហការជាមួយ អធិការដ្ឋាននគរបាល ក្រុង ស្រុកចុះអនុវត្តផែនការក្ដៅបង្រ្កាបមុខសញ្ញាក្មេងទំនើង នៅទូទាំងខេត្ដកំពង់ស្ពឺ។
ប្រតិបត្តិការក្តៅគគុកនេះប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានឃាត់មុខ សញ្ញាក្មេងទំនើងចំនួន១៣នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពច្រងេងច្រងាងអូសពេញផ្លូវបម្រុងបង្កហិង្សាដាក់គ្នា បង្កការភ្ញាក់ផ្អើលនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គដោយ។ក្នុងនោះដែរបានឃាត់ក្រុមក្មេង ទំនើង០៨នាក់ទៀត នៅស្រុកសំរោងទង ដែលបង្កការអុកឡុកនៅក្នុងពិធីបុណ្យកឋិនទាន នៅវត្តឧត្តរមានជ័យ ក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កម្លាំងចុះប្រតិបត្តិការទាំងពីរស្រុកនេះ បានដកហូតវត្ថុតាងរួមមាន៖ -ដាវដែក០៤ -កាំបិតផ្គាក់០១ និងកូនកាំបិតចុងស្រួច០១ ដែលជាឧបករណ៍មានគ្រោះថ្នាក់ប្រសិនមានការប្រើហិង្សាដាក់គ្នា។

យ៉ាងណាសមត្ថកិច្ចនៅស្រុកទាំងពីរ បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងសរុប២១នាក់នេះក៏ចាប់កោរត្រងោល កសាងសាវតា និងអនុវត្ដតាមគោលការណែនាំ ពីលោកស្នងការនគរបាលខេត្តដោយអនុញ្ញាតឱ្យធ្វើការអប់រំ និងអញ្ជើញមាតាបិតា អាណាព្យាបាល មកទទួលយកទៅធ្វើការអប់រំបន្ត និងធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច ដោយសន្យាថា និងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ងនេះទៀត ។ក្នុងករណីបើមិនរាងចាល ឬមិនបញ្ឈប់សកម្មភាពគឺសមត្ថកិច្ច និងបន្ដនីតិវិធីចាត់ការផ្លូវច្បាប់ចៀសមិនរួចឡើយ ៕
ដោយ÷ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *