ប្តី​មិន​នៅ​នាំ​ប្រុស​មក​ដេក​ក្នុង​បន្ទប់​ប្ដី​តាម​ទាន់​ចាក់​សោ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ឃាត់​ខ្លួន​

 

 

 

 

 

ភ្នំពេញ​៖​ស្ត្រី​ល្មោភ​តណ្ហា​មាន​ប្តី​ហើយ​មិន​ស្កប់​ស្កល់​នាំ​ប្រុស​មក​ដេក​ក្នុង​បន្ទប់​ត្រូវ​ ប្ដី​តាម​ទាន់​ចាក់​សោ​ខាង​ក្រៅ​ប្តឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ឃាត់​ខ្លួន​យក​មក​សាក​សួរ​។​ហេតុការណ៍​ភ្ញាក់ផ្អើលនេះ​បាន​កើត​ឡើង​កាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលស្រ្តីតណ្ហាក្រាស់ ភូមិព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​លួច​សាហាយ​ស្មន់​ជា​មួយ​ប្រពន្ធ​គេ​មានឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំមុខរបរកម្មរកររោងចក្រស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតនៅស្រុកកំពង់ត្រ​បែក ខេត្តព្រៃវែងនឹងមានជាប្រពន្ធឈ្មោះ ភឿង ផារឹម អាយុ២៩ឆ្នាំ
មាន​កូនពីរនាក់ ស្រី១ប្រុស១មុខរបរជាកម្មការនីរោងចក្រស្រុកកំណើតភូមិកោះសំ ឃុំសំបូរស្រុកសំបូរខេត្តក្រចេះ។ចំណែកស្រ្តីផិតប្តីតណ្ហាក្រាស់ឈ្មោះម៉េត ចាន់ណាអាយុ២៥ឆ្នាំមុខរបរកម្ម​ករ​រោងចក្រស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។ចំណែក​ឯ​ប្តី​មាន​ឈ្មោះ វី សាលាង អាយុ៣២ឆ្នាំនិងមានកូនប្រុសម្នាក់អាយុ៧ឆ្នាំមុខ​របរ​មន្ត្រីយោធានៅ”អង្គភាពកងពលតូច៧១១​ហៅ​( ង៧០)​ស្នាក់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​។

តាម​ការ​រៀបរាប់​របស់​បុរសជាប្តីបាននិយាយថា​ គាត់​ដឹង​ថា​ប្រពន្ធ​របស់​គាត់​បានលួចទាក់ទង​ជាមួយ​បុរសជាប្រុសសាហាយស្មន់នោះអស់រយៈពេលជាង១ឆ្នាំមកហើយ​ ខណៈ​ដែលគាត់មិននៅផ្ទះ នាងតែងតែហៅប្រុសសាហាយចូលដេកដល់ក្នុងបន្ទប់របស់ខ្លួន​ប៉ុន្តែ​គាត់មិនចាប់កំហុសបាន​ដោយសារ​សាហាយទាំង២នាក់កុហកគ្នាទៅវិញទៅមក។ហើយរូបគាត់ធ្លាប់​ទាំង​ប្រមានបុរសជាសាហាយប្រពន្ធម្តងរួច​ម្ដង​មក​ដែរ​ ដោយប្រាប់ថាមានប្តីនឹងកូនហើយកុំទាក់ទងទៀត តែនៅលួចទាក់ទងរហូត​ដល់​គាត់មកទាន់​ក្នុង​បន្ទប់​ បែប​នេះ​ធ្វើ​អោយ​ខ្លួន​ទ្រាំទ្រ​លែង​បាន​ទើប​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​អោយ​ឃាត់​ខ្លួន​ទាំង​២នាក់​តែ​ម្ដង​។
តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះកេត រ៉ាវី ភេទប្រុសអាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ផ្ទះជួលដែ​លត្រូវជាឪពុកមា បុរសជាប្តីបានបញ្ជាក់ថា រូបគាត់តាមសង្កេតមើលក្មួយថ្លៃ​ឃើញ​សង្ស័យ​ប្រហែល​១ឆ្នាំដែរ។ដោយ​សង្ស័យ​មានការទំនាក់ទំនងគ្នា​ជាមួយ​បុរស​ខាង​លើ​តែ​មិន​ដែល​ឃើញមុខទើប​រហូត​មកដល់​ពេល​នេះ​បាន​ដឹង​។
តាមការសារភាពរបស់បុរសសាហាយស្មន់បានសារភាពថាខ្លួនបាន​លួច​លក្ខណ៍​ទំនាក់ទំនងជាមួយ​ស្ត្រីជាប្រពន្ធរបស់គេជាងមួយឆ្នាំហើយ ដោយបានខ្លួនចំនួន៣ដង​នៅផ្ទះសំណាក់១ដង​និង​បន្ទប់​ជួលរបស់ខ្លួនចំនួន២ដង។​

ក្រោយពេលកើតហេតុប្តីបានដាក់ពាក់បណ្តឹងលើជនសង្ស័យទាំង២(ស្រ្តីជាប្រពន្ធនឹងប្រុសត្រូវជាសាហាយស្មន់)ដើម្បីអោយកម្លាំង​នគរបាល​ធ្វើតាមនាតិវិធីផ្លូវច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *