កម្លាំងការពារព្រំដែនឃាត់ខ្លួន​ជនជាតិបរទេសម្នាក់​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ខុសច្បាប់​

ចេញផ្សាយ÷11.11.2021

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនជាតិ​អ៊ុយ​កង់​ដា​(UGANDA)​ម្ម្នាក់ត្រូវកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ សហការ​ជាមួយ​កម្លាំងយោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៥០៣​ ឃាត់ខ្លួន​ខណ:លួច​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​ ។​
​លោក​វរសេនីយ៍ឯក​ ឡុ​ង​ សំណាង​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ បាន​សហការ​ជាមួយ​កម្លាំងយោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៥០៣​ ដែលដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ បានប្រទះ​ឃើញ​ជនបរទេស​ម្នាក់​ឈ្មោះ​ SHARIF​ AHMED​ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ ជា​ជនជាតិ​អ៊ុយ​កង់​ដា​ បាន​លួច​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ ត្រង់​ចំណុច​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៣៧-៣៨​ ក្នុងភូមិ​សាស្ត្រ​ ភូមិ​ក្តិ​ប​ថ្ម​ ឃុំ​គោក​រមៀត​ ស្រុក​ថ្ថ្មពួក ពេលឃើញដូច្នេះកម្លាំងក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ ហើយ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ដើម្បី​មាន​វិធានការ​បន្ត​ ។​
​លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ លី​ហួរ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែវិច្ឆិកា​នេះ​ ថា​ ជនជាតិ​អ៊ុយ​កកង់ដានេះ​ ក្រោយ​ពី​នគរបាល​ការិយាល័យ​ជំនាញ​ធ្វើការ​សួរនាំ​រួច​ នឹង​ចាត់វិធានការ​តាម​នីតិវិធី​៕
សម្ប្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *