ផ្ទះឈើចំនួន២ខ្នង ត្រូវអគ្គិភ័យបំផ្លាញដោយសារឆ្លងចរន្តអគ្គិសនីនៅខេត្តព្រះវិហារ

ចេញផ្សាយ÷22.11.21

ខេត្តព្រះវិហារ÷ផ្ទះឈើ២ខ្នងបានក្លាយជាចំណីអគ្គិភ័យតែមួយប៉ប្រិចភ្នែកកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រោយផ្សាររវៀង ស្ថិតក្នុងភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរបៀបបានឲ្យដឹងថា ផ្ទះចំនួន ០២ខ្នងដែលរងដោយអគ្គិបំផ្លាញនេះមាន
ផ្ទះ ទី១: ទំហំ៦ម៉ែត្រx ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ ស័ង្កសី (ត្រូវបានឆេះខូចខាតទាំងស្រុង និងសម្ភារ:មួយចំនួនធំ)។
ផ្ទះ ទី២: ទំហំ៨ម៉ែត្រx ១២ម៉ែត្រ ធ្វើអំពីឈើ លើ ថ្មក្រោម ប្រក់ ក្បឿង (ខូចខាតជញ្ជាំងផ្ទះម្ខាង និងពិដានបន្ដិច)។
រីឯម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ វ៉ាន់ ថេត ភេទប្រុស អាយុ ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សាន ស្រីពៅ រស់នៅភូមិឃុំកើតហេតុខាងលើ។
ម្ចាស់ផ្ទះអះអាងថាការមានអគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្ត អគ្គិសនី។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងករណីនេះកម្លាំងនគរបាលស្រុករវៀង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង ប្រើប្រាស់ទឹកអស់ ១០រថយន្ត ដោយបាញ់ទឹកទប់ស្កាត់មិនឲ្យឆេះរាលដាលធំ និងពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះទេ៕
ដោយ÷សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *