កាប់១ពូថៅ ខឹងសុំស្រាផឹកនិងលួចមីច្រើនដងពេក

ចេញផ្សាយ÷ ២៩.១១.២០២១

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបាន ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើអំពើហិង្សាយកពូថៅ កាប់ទៅលើជនរងគ្រោះ ម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីរសៀល
ថ្ងៃទី ២៨​ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចបរិវេណវត្តនិគ្រោធ​រង្សី ក្នុងក្រុមទី ១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកថ្មគោលបានឲ្យដឹងថាករណីហិង្សា ដោយចេតនាមានស្ថាទម្ងន់ទោសនេះ (កាប់ដោយពូថៅ)បង្កដោយជនស​ង្ស័យឈ្មោះ ម៉ា ណារិន ហៅ ស​ម្បត្តិ ភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់​នៅ​ក្នុងបរិវេណវត្តនិគ្រោធរង្សីនេះតែម្តង។ ជនសង្ស័យ បានធ្វើ​សកម្មភាពយកពូថៅកាប់ ទៅលើ ជនរងគ្រោះឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ​ភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បណ្តា​ល​ឲ្យរងរបួសត្រង់ខ្នង និងក្បា​លផ្នែកខាងក្រោយ (​របួសធ្ងន់)។ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក​ថ្មគោល ដើម្បីសង្គ្រោះបន្ទាន់។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះ សមត្ថកិច្ចបានឃា​ត់ខ្លួនជនសង្ស័យនិងដកហូតបានសម្ភារៈវត្ថុតាង ជាពូថៅផ្លែដែកដងឈើចំនួន១ ។ បន្ទាប់មកជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។ នៅពេលនោះ ជនសង័្សយបានឆ្លើយសារភាពថា​ មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះ ទៅលើជនរងគ្រោះ ដោយ​សារតែខឹងជ​នរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងតែងលួចមីរបស់ខ្លួនផងដែរ។  ក្រោយទទួលការសារភាពបែបនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរ​បាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕
Sam Bo

Leave a Reply

Your email address will not be published. Required fields are marked *