មនុស្ស១៣នាក់ហើយចេញសារភាពរឿងកាប់ទន្រ្ទានដីព្រៃលិចទឹកទន្លេសាប

ចេញផ្សាយ÷03.12.2021

ខេត្តកំពង់ឆ្នាំង ÷ មកដល់ត្រឹមថ្ងៃ៣ខែ ធ្នូ ឆ្នាំ២០២១ នេះមានមនុស្ស១៣នាក់ហើយមានស្មារតីភ្ញាក់រលឹកចេញមុខមកសារភាព បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ ដឹកនាំស្រាវជ្រាវរកមុខអ្នករំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ដើម្បីចាត់វិធានការដោយគ្មានយោគយល់។
មនុស្សទាំង១៣នាក់នោះរួមមាន÷
១/-លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង មានដីទំហំ ៦៧៥.ហិកតា។

២/-លោកវរ:សេនីយ៍ទោ កែវ ណារុន ថ្នាក់ជានាយ-ការិយាល័យ មានដីទំហំ   ចំនួន៣២ ហិកតា។

៣/-ឈ្មោះ ស្រី   ស៊ីថា ជាមន្ត្រីចូលនិវត្តន៍  មានដីទំហំ២៥ ហិកតា។

៤/-ឈ្មោះ យឹម សារ៉ាត់ មេយោធាសឹករង-ស្រុកំពង់លែង ដីទំហំ  ចំនួន ៦០ហិកតា។

៥/-ឈ្មោះ គង់  ស៊ីម   ជាប្រជាពលរដ្ឋ ជាមេឈ្មួញធំមានដីទំហំ ដល់ចំនួន ២០០ហិកតា។

៦/-ឈ្មោះ ស៊ន បូរិន មន្រ្តីចូលនិវត្តន៍      មានដីទំហំ   ចំនួន ២៥ហិកតា។

៧/- ឈ្មោះ នូ ដេត  ជាប្រជាពលរដ្ឋ មេឈ្មួញមានដីទំហំ    ចំនួន ៨៩ហិកតា។

៨/-ឈ្មោះ  ឡុង សុខេង ជាប្រជាពលរដ្ឋ មេឈ្មួញធំមានដីទំហំ ចំនួន ៤០០ ហិកតា។

៩/-ឈ្មោះ  ស៊ិន ប៉ូលីន  ជាប្រជាពលរដ្ឋ មេឈ្មួញធំ   មានដីទំហំចំនួន  ២៦០ ហិកតា។

១០/- ឈ្មោះសៅ  ស៊ុយ   អតីត-ស្មៀនឃុំច្រណូក  ដីទំហំ   ចំនួន ៣០ ហិកតា។

១១/-ឈ្មោះ សែប សុីវុតធី ជាប្រជាពលរដ្ឋ មេឈ្មួញធំ មានដីទំហំ  ចំនួន ១៧៥ ហិកតា។

១២/-ឈ្មោះ ស្រី ងួន គឹមយួន ជាប្រជាពលរដ្ឋ មេឈ្មួញ មានដីទំហំ  ចំនួន ៥៧ ហិកតា។

និងទី១៣/-ឈ្មោះស្រី ប៉ូ ចំរ៉ុង   ជាប្រជាពលរដ្ឋ មេឈ្មួញ      មានដីទំហំ  ចំនួន ៣០ ហិកតា។
ប្រភពដដែលបានឲ្យដឹងទៀតថាសមត្ថកិច្ច អាជ្ញាធរ ឈ្មួញ ទាំង១៣ នាក់ខាងលើនេះ បានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ ឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធព្រមទាំងបើកភ្លើង ខៀវ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ៗលំដាប់ថ្នាក់ ជាច្រើនឆ្នាំកន្លងមក ក៏ដូចជាពេលថ្មីៗនេះដែរ។

ក្នុងករណីនេះមហាជនបានរិះគន់ថាទង្វើរំលោភយកដីរដ្ឋយ៉ាងគឃ្លើនរបស់មន្រ្តីទាំងនេះ ហេតុអីរដ្ឋាភិបាល​ខំបំពាក់ស័ក្ដិឲ្យ ការពារ បម្រើប្រជាពលរដ្ឋ បង្រ្កាបបទល្មើសផ្សេងៗ និងជាអ្នកអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន ស៊ីប្រាក់ខែរដ្ឋសោះមិនគួរណានាំគ្នាទៅប្រព្រឹត្តបទល្មើកាប់ទន្ទ្រាន​កាន់កាប់​យកដីរដ្ឋដោយខុសច្បាប់បែបនេះឡើយ។
យ៉ាងណាមហាជនក៏បានសាទរផងដែរចំពោះចំណាត់ការរបស់សម្តេចតេជោយ៉ាងក្តៅគគុកនេះ១០០ភាគរយ និងបានសំណូមពរដល់ប្រមុខរដ្ឋាភិបាលក្រៅពីមានចំណាត់ការក្តៅគគុក នៅតំបន់ទន្លេសាប សូមក្រឡេកមើលនៅជួរផ្នែកសមុទ្រមួយទៀត ព្រោះដីចំណីមាត់ព្រែក មាត់សមុទ្រ ជាពិសេសព្រៃកោងកាងលិចទឹក ត្រូវមន្រ្តីមានអំណាច ឈ្មួញមានលុយរំលោភយកមិនស្ទើរដែរ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *