នគរបាលព្រហ្មទណ្ឌក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៦នាក់និងរឹបអូសម៉ូតូ៥គ្រឿង

ចេញផ្សាយ÷07.12.2021

ខេត្តបន្ទាយមានជ័យ ៖នគរបាលព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ករណីលួចម៉ូតូ និងដកហូតម៉ូតូ ៥គ្រឿង​កាលពីរសៀលថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​ នៅ​ក្រុង​ប៉ោយប៉ែត​។
មន្រ្តនគរបាលនៃអធិការនគរបាលក្រុង​ប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមាន៖ ១/​ឈ្មោះ រឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​អ្នករក​ទីផ្សារ​ដែលលួច​បាន​យក​លក់​ឲ្យឈ្មោះ ម៉ៅ មករា ។ ២ /​ឈ្មោះ ម៉ៅ មករា ហៅ​ អា​រា​មីន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​ជនដៃដល់​កាច់​សោក​ម៉ូតូ​សកម្ម​។ ៣/​ឈ្មោះ តឿន ពាង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​បក្សពួក​ជាមួយ ម៉ៅ មករា ។ ៤/ ឈ្មោះ កាន រ៉ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ជា​បក្សពួក​របស់ ម៉ៅ មករា។ ៥/​ឈ្មោះ ហេង ចាន់ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ប៉ោយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​អ្នកទទួល​ទិញ​ម៉ូតូ​ដែល​លួចបាន និង ៦/ ឈ្មោះ វឿ សូ​វៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទី​នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ជាជាង​ជួសជុល​ម៉ូតូ​នឹង​កែឆ្នៃ ។​  ​

ប្រភពដដែលបានឲ្យដឹងទៀតថា មុនឈានដល់ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​​ កម្លាំង​ជំនាញក្រុង​ប៉ោយ​ប៉ែត​បានទទួល​បណ្តឹង​ពី​ឈ្មោះ គឹម ណាវី ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរលក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែតថា​ ខ្លួន​បានបាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាស៊ូ​ម័​រអិច​ ពណ៌ស ក្រហម​ពាក់ស្លាក​លេខ​បន្ទាយមានជ័យ 1T៨៤៥៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ ជាមួយ​នេះក៏ទទួលពាក្យបណ្តឹងរបស់ឈ្មោះ សំ សុជា ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​ ដែលបាត់​ម៉ូតូ​ហុហុងដាឌ្រីមម​ពណ៌ខ្មៅ​ស្លាក​លេខ​បន្ទាយមានជ័យ ១N១៨៨៤ កាលពី​ថ្ងៃទី​៣០ ខែ​១១​ឆ្នាំ ២០២១ និងបណ្តឹង​របស់​ឈ្មោះ ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បាត់​ម៉ូតូ​ម៉ា​កហុងដាវេ​វ​ពណ៌​ខ្មៅ បិត​ស្កុ​តពណ៌​ទឹក​ប៊ឹច ផងដែរ ។​
ក្រោយទទួលពាក្យបណ្តឹង​នេះសមត្ថកិច្ច បាន​ស្រាវជ្រាវ​ដកហូត​បាន​ម៉ូតូ៣គ្រឿងនៅ​បឹង​ព្រីង ថ្មគោល​១​គ្រឿង ម៉ា​កហុងដាវេ​វ​ពណ៌​ខ្មៅ បិត​ស្កុ​តពណ៌​ទឹកប៊ិច និង​នៅ​ឃុំ​ភ្នំ​ធំ ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដាស៊ូ​ម័​រ​អិចពណ៌​ស និង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ហើយ​ប្រគល់​ជូនទៅ​ម្ចាស់​វិញ ចំណែក​២​គ្រឿង​ទៀត កំពុង​ស្វែងរក​ម្ចាស់​។​
ប្រភពដដែលបន្តថាចំពោះ​ជនសង្ស័យ​ទាំ​៦​នាក់​ត្រូវបានឃាត់ខ្លួន​កសាងសំណុំរឿងអនុវត្តតាម​និតិ​វវិធីរួចហើយដែរ៕
SAM Bo

Leave a Reply

Your email address will not be published. Required fields are marked *