ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោកនិងបក្ខពួកជាង១០នាក់ ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី

ចេញផ្សាយ÷21.12.21

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធប្លន់អ្នកលក់ឡេដ៏ល្បី គឺអ្នកស្រី អ៊ាន សៀវម៉ី ។

នេះបើយោងតាមការចុះផ្សាយព័ត៌មានច្បាស់ការពីបណ្តាញព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី២០ខែធ្នូនេះ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានជាង១០នាក់ ក្នុងនោះមានលោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ផងដែរ។សមត្ថកិច្ចបានប្រមូលគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ហើយកំពុងបន្តនីតិវិធី៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *