ចាប់គោយន្តកន្ត្រៃដឹកឈើមួយគ្រឿង តែម្ចាស់​ភភ័យគេចខ្លួនបាត់

ចេញផ្សាយ÷ 30.12.21

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នៅ ​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ត្រី នេត្រ សុ​ឃឿ​ង ជំនួយការ​មូលដ្ឋានអាវុធហត្ថស្រុក​អន្លង់វែង សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍រដ្ឋបាលឃុំ​ថ្លា​ត​ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក ដឹកនាំ​រួម​ដោយ​លោក វុន ប៊ុនធឿន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក ចុះ​ការបង្ក្រាប ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់ (​ឈើ​លេខ​២) ស្ថិតនៅ​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុ​កអន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ឃាត់​បាន​គោយន្ត​កន្ត្រៃ​០១​គ្រឿង​ដឹកឈើ​(​ប្រភេទ​ឈើ​លេខ​២) ចំនួន​៤,៨១៥​ម៉ែត្រគូប ម្ចាស់​បាន​រត់គេចខ្លួន ចំណែក​វត្ថុតាង បាន​យកមក​រក្សាទុក​នៅ​សាលាស្រុក​អន្លង់វែង ដើម្បីចាត់ការ​តាម​នីតិវិធី​៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *