សាហាវណាស់! កាប់ប្រពន្ធស្លាប់រួចវះពោះ និងកាប់បុរសអ្នកជិតខាងម្នាក់ស្លាប់ថែមទាំងកាប់កូនប្រុសស្រី ០៣នាក់របួសធ្ងន់ទៀត

ចេញផ្សាយ÷02012022

ខេត្តកំពង់ធំ ៖ ពិតជាសាហាវណាស់ដែលបុរសកំណាចម្នាក់ដោយសារតែឥទ្ធិពលសុរា(ស្រវឹងស្រា)បានទាញកាំបិតកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ ហើយថែមទាំងវះពោះ និងកាប់បុរសអ្នកជិតខាងម្នាក់ ស្លាប់រួចបន្តទៅកាប់ចិញ្រ្ចាំ កូនប្រុសស្រី ចំនួន០៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ថែមទៀត។
ប្រភពព័ត៌មានបឋមបានឲ្យដឹងថា ហេតុការណ៍គួរឲ្យរន្ធត់នេះបង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជាង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចើងដើងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែមានប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
មុនពេលកើតហេតុជនដៃដល់រូបនេះបានផឹកស៊ីនៅផ្ទះអ្នកជិតខាងហើយស្រវឹងយ៉ាងខ្លាំង។ លត្រឡប់មកដល់ផ្ទះវិញ បានរករឿងបង្កជម្លោះជាមួយប្រពន្ធកូន
និងទំនងជាប្រចណ្ឌប្រពន្ធផងធ្វើឲ្យកំសួលនៃការប្រចណ្ឌនេះក្លាយជាអំពើហិង្សាក៏ទាញកាំបិតផ្គាក់កាប់ប្រពន្ធ
ចំត្រង់.ក បណ្តាលឲ្យស្លាប់រួចថែមទាំងវះពោះប្រពន្ធទៀត។ ពេលនោះ បុរសម្នាក់ទៀតឈ្មោះ ពេជ ហ៊ុន អាយុ ៥៦ ឆ្នាំ ចូលទៅឃាត់និងជួយស្រ្តីរងគ្រោះ
ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ផងដែរ (ចំ កញ្ចឹង ក)។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកាប់មនុស្ស២នាក់ស្លាប់ជាបន្តបន្ទាប់ បុរសកំណាចម្នាក់នេះ ក៏ដេញកាប់កូនៗតូចៗ៣នាក់ (ស្រី២នាក់) បណ្តាលឲ្យរងរបួសធ្ងន់ដែរ។
ដោយឃើញអំពើឃោឃៅបែបនេះអ្នកភូមិបានរត់ទៅប្តឹងនគរបាលមូលដ្ឋានចេញទៅជួយអន្តរាគមន៍ចាប់ជនដៃដល់ដាក់ខ្នោះនិងប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង៕
ដោយ÷សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *