ភ្នំពេញ៖ បុរសម្នាក់ទំនងជាជនអនាថាដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងជិះបុក អោយដួយបន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀតមកបុកបន្ថែមទៀតបណ្តាលអោយបែកក្បាលបាក់ជើងខាងស្តាំសន្លប់ស្តូកស្តឹងនៅនិងកន្លែង។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃ ២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូជាតិលេខ៤ មុខបុរី លឹម ឈាងហាក់អូរដឹម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីបុរសរត់ម៉ូតូឌុបម្នាក់ដែលប្រចាំការនៅក្បែរនោះបាន ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះដើរម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលជនរងគ្រោះឆ្លងផ្លូវបានពាក់កណ្តាលថ្នល់ក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះមកទិសដៅពីលិចទៅកើត បានមកបុកបណ្តាលអោយដួល។ លុះក្រោកមកវិញក៏ត្រូវរថយន្ត មិនស្គាល់ម៉ាកបើកមកតាមក្រោយបុកបន្ថែមទៀត បណ្តាលអោយរងរបួសធ្ងន់ធ្ងរ បែកក្បាលបាក់ជើងស្តាំសន្លប់ស្តូកស្តឹងតែម្ដង។
ក្រោយកើតហេតុមានរថយន្តក្លីនិកឯកជន២គ្រឿងមកដឹកជនរងគ្រោះតែដោយឃើញសភាពជនរងគ្រោះធ្ងន់ធ្ងរពេកនិងដោយគ្មានសាច់ញាតិទៀតនោះ ក៏ចេញទៅបាត់មិនបានដឹកជនរងគ្រោះទៅសង្គ្រោះនោះទេ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមហៅ លោកសង្ឃ៕សារ៉េត






