




ភ្នំពេញ៖ស្ត្រីម្នាក់ជិះម៉ូតូត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅស្រស់នឹងភ្នែកយ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦:១០នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤កែងស្តប់វត្តអង្គតាមិញក្នុងភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះពុំទាន់ត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខ។
បច្ចុប្បន្ននេះកម្លាំងនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ។ព៌ត៌មានលំអិតសូមតាមដាននៅពេលក្រោយ៕សារ៉េត