បញ្ជូនខ្លួនស្ត្រីម្នាក់ទៅតុលាការ ក្រោយចាប់ខ្លួនតាមដីកាពីបទឆបោកនិងក្លែងឯកសារ

ចេញផ្សាយ÷30.03.2022

ខេត្តបាត់ដំបង​៖​ អនុវត្តតាម​ដីការបស់លោក​ ហុង​ ទិ​ត្យ​មល្លិកា​ ចៅ​ក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្ត​បាត់បង​ ពី​បទ​ឆបោក​និង​ប្រើប្រាស់​លិខិត​ក្លែង​នោះ នៅ​ព្រឹកថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២២​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ផែ្ន​ក​គ្រប់គ្រង​និង​អនុវត្ត​ដីកា​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លើ​ឈ្មោះ​ ម៉ៅ​ ណា​វី​ ភេទ​ស្រី​ អាយុ​ ៣៦​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​០៨​ ភូមិ​អង់​ សង្កាត់​អូរ​ចារ​ ក្រុង​-​ខេត្តបាត់ដំបង​។
មន្រ្តីនគរបាលអនុវត្តដីការបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ស្ត្រីរូបនេះត្រូវឃាត់ខ្លួនតាម​ដីកា​លេខ​១៨០​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២២​ របស់​ចៅ​ក្រុម​ស៊ើបសួរ​លោក​ ហុង​ ទិ​ត្យ​មល្លិកា​ សាលាដំបូង​ខេត្ត​បាត់បង​ ពី​បទ​ឆបោក​និង​ប្រើប្រាស់​លិខិត​ក្លែង​ ប្រព្រឹត្តនៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូរ​ចារ​ ក្រុង​-​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៨​-១៥និង២៩​ ខែកញ្ញា​ ឆ្នាំ​២០២១​។​ 
​នា​ពេល​នេះ​ ពិរុទ្ធជន​ខាងលើ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​អនុវត្ត​បន្ត​តាម​និ​តិ​វិធីរួចហើយ៕​
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *