គ្រោះថ្នាក់ចរាចរណ៍ តែក្អួតចេញសុទ្ធតែឈើប្រណីតគ្រាដែលរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានអួតថាទឹកដីខ្លួនគ្មានបទល្មើសព្រៃឈើទេ

ចេញផ្សាយ÷ 30.03.2022

ខេត្តព្រះវិហារ: ហួសចិត្តមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៤ ទៀបភ្លឺ ឈានចូលថ្ងៃថ្ងៃទី ៣០ ខែម៏នា ឆ្នាំ២០២២នៅលើកំណាត់ផ្លូវជាតិលេខ 62 ចំណុចភូមិអូរពោធិ៍ ឃុំរមណីស្រុករវាងខេត្តព្រះវិហារ ហើយអ្វីដែលធ្វើឲ្យគេស្មានមិនដល់នោះគឺរដ្ឋបាលព្រៃឈើក៏ដូចជាសមត្ថកិច្ចមូលដ្ឋាននាពេលកន្លងមកអួតអាងថាទឹកដីរបស់ខ្លួនគ្រប់គ្រងនោះមិនមានបទល្មើសព្រៃឈើទេតែពេលគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ក្អួតចេញសុទ្ធតែឈើប្រណីត ។

ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តសាំយុងមួយគ្រឿងនេះ ផ្ទុកទៅដោយឈើពេញមួយឡានតែម្ដង និងមានការបើកបរដោយល្បឿនលឿន ដែលជាទម្លាប់របស់ឈ្មួញធ្វើយ៉ាងណាកុំឲ្យភ្លឺទាន់ ហើយបណ្ដាលឲ្យបែកកង់ក្រោយ ទើបធ្វើឲ្យរថយន្តមួយគ្រឿងនេះក្រឡាប់ចាក់ឈើប្រណីតចោលតែម្ដង ។ តែសំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ គ្រាន់តែរបួសធ្ងន់។
សព្វថ្ងៃនេះសមត្ថកិច្ច អាជ្ញាធរ ដែនដីនិងជំនាញសុទ្ធតែឆ្លើយថាគ្មានបទល្មើសដឹកជញ្ជូនឈើទេ ។ ប៉ុន្តែប្រជាពលរដ្ឋលើកឡើងថា បទល្មើសដឹកជញ្ជូនឈើអត់មានឯណា ! បើគ្រោះថ្នាក់ចរាចរណ៍ បានចេញបទល្មើស នេះជាវប្បធម៌(កន្ទេលធំបន្លំដេក)របស់មន្រ្តីទាំងនោះហើយ ។ ដូច្នេះបើថ្នាក់លើជឿលើរបាយការណ៍មិនត្រីកន្ទេលធំបន្លំដេកទាំងនេះមិនយូរមិនឆាប់ច្បាស់ជារលាយព្រៃឈើមិនខាន៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *