ចេញផ្សាយ÷20.04.2022
ខេត្តបន្ទាយមានជ័យ ៖ គ្រោះធម្មជាតិមួយបណ្តាលឲ្យក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ ខណៈកំពុងដេញគោត្រឡប់ចូលផ្ទះ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចវាលគោកតាម៉ាចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជា២,៥០០ម៉ែត្រ ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីឈ្មោះ ជា ត្រាន ប្រជាការពារបានរាយកាការណ៍មកថា មានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទើបដឹងថា ជនរងជនរងគ្រោះជាកុមារឈ្មោះ រ៉ា រឿន ភេទប្រុស អាយុ១២ឆ្ឆ្នា រស់នៅភូមិឈូក.ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមការបញ្ជាក់ពីមន្រ្តីនគរបាលជំនាញបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មេឃមានធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់ និងផ្គររន្ទះយ៉ាងខ្លាំង ។ ពេលនោះក្មេងប្រុសរងគ្រោះឃើញសភាពផ្ទៃមេឃមិនស្រួលក៏បានដេញគោត្រឡប់មកផ្ទះវិញ តែជាអកុសលពេលមកដល់ចំណុចវាលគោកតាម៉ាក៏ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែន។
សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សំបូរ