ចេញផ្សាយ÷20.04.2022
ខេត្តប៉ៃលិន÷ ទីតាំងលក់ទំនិញគេចពន្ធនិងល្បែងអនឡាញខុសច្បាប់៣កន្លែងត្រូវសមត្ថកិច្ចខេត្តប៉ៃលិនបើកការបង្ក្រាបទ្រង់ទ្រាយធំ ហើយរឹបអូសបានវត្ថុតាងជាច្រើនមុខ ព្រមទាំងឃាត់ខ្លួនអអ្នកពាក់ព័ន្ធ៨៧នាក់ផងដែរ។
មន្រ្តីនគរបាលជំនាញបានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ នគរបាលការងារសន្តិសុខ បានសហការជាមួយកម្លាំងការងារអន្តោប្រវេសន៍ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងការិយាល័យរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះទៅបង្រ្កាបករណីនេះកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នៅក្នុងភូមិសាស្ត្រភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពដដែលបានឲ្យដឹងទៀតថា
ក្រោយកម្លាំងជំនាញ
បានស្រាវជ្រាវរហូតកំណត់មមុខសញ្ញានៃការរកស៊ីលក់ផលិតផលតាមអនឡាញខុសច្បាប់រួចមកកម្លាំងចម្រុះបានចេញប្រតិបត្តិការ
បង្ក្រាបកន្លែងលក់ទំនិញគេចពន្ធចំនួន ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៨៧នាក់ ។
ក្រោយឃាត់ខ្លួនមនុស្ស៨៧នាក់នេះទើនដឹងថា ពួកគេជាជនជាតិបរទេសមកស្នាក់នៅខុសច្បាប់ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង ៨៧នាក់រួមមានជនជាតិថៃប្រុសស្រីចំនួន ៨៥នាក់ ស្ត្រីជនជាតិភូមិមា មួយនាក់ និងស្ត្រីជនជាតិឡាវ មួយនាក់។
យ៉ាងណា ប្រតិបត្តិការបង្ក្រាបនេះដែរកម្លាំងចម្រុះដកហូតវត្ថុតាងខុសច្បាប់ច្រើនមុខក្នុងនោះមានទូបាញ់ត្រី កុំព្យទ័រ ម៉ាស៊ីនព្រីន ទូដែក ម៉ូនីទ័រ LELEDស៊ីភីយូ ស្រា សង្ស័យគេចពន្ធចំនួន ៩៩៩កេស បារីសង្ស័យគេចពន្ធចំនួន ៥៥កេស រួមនឹងវត្ថតាងល្មើសច្បាប់ផ្សេងៗជាច្រើនទៀត។
បច្ចុប្បន្នមនុស្សដែលពាក់ព័ន្ធដូចជាជនជាតិថៃដែលកំពុងស្នាក់នៅខុសច្បាប់ត្រូវឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំបញ្ជូនទៅប្រទេសកំណើតវិញ។ រីឯសម្ភារមួយចំនួនបានដកហូតរក្សាទុកនៅការិយាល័យជំនាញ និងមួយចំនួនទៀតត្រូវបានរក្សាទុករង់ចាំកសាងសំណុំរឿងតាមនីតិវិធី៕
សម្បត្តិ