ស្អែកនេះថ្ងៃទី 21 ខែ មេសាឆ្នាំ 2022 នឹងមានរៀបចំពិធីផ្ទេរនិងតែងតាំងតំណែងអធិការនគរបាលខណ្ឌជ្រោយចង្វា

ចេញផ្សាយ÷ថ្ងៃទី 20.04.2022

ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនៅថ្ងៃទី 21 ខែមេសាឆ្នាំ 2022 ស្អែកនេះ នឹងមានការរៀបចំពិធីផ្ទេរតំណែងអធិការនគរបាលខណ្ឌ និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីនគរបាលជាតិចំនួន២រូបនៅខណ្ឌជ្រោយចង្វា។
តាមប្រកាសឲ្យដឹងពីក្រសួងមហាផ្ទៃបានឲ្យដឹងថាក្រសួងតែងតាំង លោក លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌជ្រោយចង្វារ ជំនួសលោក សៀម សុវត្ថាវុធ ដែលត្រូវបានតែងតាំងជានាយការិយាលនគរបាលសណ្តាប់ធ្នាប់។

មន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីប្រកាសផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនេះ នឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃស្អែក ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *