នាយនគរបាលប៉ុស្តិ៍និងមន្ត្រីម្នាក់ត្រូវមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់សម្លាប់ពេលចុះបង្រ្កាប

ចេញផ្សាយ÷21.04.2022

ខេត្តកណ្តាល ៖ សូមចូលរួមសោកស្ដាយនឹងអាលោះអាល័យបំផុតចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជម្នាក់ និងមន្ត្រីផ្នែកប្រឆាំងគ្រឿងម្នាក់ ដែលត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈបង្ក្រាបគ្រឿងញៀន​នៅវេលាម៉ោង១២និង១៥នាទី.​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះនៅ ចំណុចភូមិចន្ទ្រាថ្មី​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្តីនគរបាលដែលត្រូវជនសង្ស័យបាញ់ប្រហារបណ្ដាលឲ្យស្លាប់ចំនួន២នាក់នោះរួមមាន :

ទី១-លោកវរសេនីយ៍ត្រី​ ជុច​ សុភា​ នាយប៉ុស្តិ៍​ទួលព្រេជ​, ទី២-លោក​អនុសេនីយ៍ទោ​ រឹម​ សុផាន់ណា​ មន្ត្រីផ្នែក
គ្រឿងញៀន។ រីឯមន្ត្រីម្នាក់ទៀតរបួសស្រាលលោកអនុសេនីយ៍ត្រី វ៉ន​ រុទ្ធី​ មន្ត្រីប៉ុស្តិ៍​ទួលព្រេជ។ ចំណែកជនសង្ស័យជាឃាតករ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ​ ធីម​ ឌឿន​ ហៅពែក​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ នៅភូមិត្រពាំងត្បែង​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ឃាត់ខ្លួន និងម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ។ ជាមួយនេះកម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងបានមាន÷ អាវុធខ្លី១ដើម របស់ជនសង្ស័យ។
លោកមាន សំណាងអធិការ​នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយជននេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៥ ចោទពីបទ​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្ត​នៅភូមិទីទុយពង​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ ទី១-ដីកាលេខ៤០៧​ ចុះថ្ងៃទី១៥.០៦.២០២០​ របស់លោក​ អឿង​ វណ្ណា​ ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល,​ទី២-ដីកាលេខ​៤៤៨ដកបចខ ចុះថ្ងៃទី២២.០៧.២០២០​ របស់លោក​ ពេជ​ ម៉ារ៉ែន​ ចៅក្រម​ស៊េីបនៃសាលាដំបូងខេត្តកណ្តាល, ទី៣-ដីកាលេខ៦៨៣​ដកបចខ ចុះថ្ងៃទី០៧.០៩.២០២០​ របស់លោក​ ជា​ សុខហៀង​ ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល​,​ទី៤-ដីកាលេខ២១៧ដកបចខ ចុះថ្ងៃទី២៧.០៣.២០២០​ របស់លោក​ រស់​ ផុនចាន់និមល ចៅក្រម​ស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល​ និងទី៥-ដីកាលេខ០៣៩ដកបចខ ចុះថ្ងៃទី១៥.០១.២០២០១ របស់លោក​ វ៉ាន់​ សុបញ្ញា ចៅក្រម​ជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល​ ។
យ៉ាងណា កម្លាំងជំនាញកំពុង សាងសំណុំរឿង.ចាត់ការតាម​នីតិវិធី និងតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ហើយកំពុងគេចខ្លួនជាបន្តទៀត៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *