ឃាត់ជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនម្នាក់ដកហូតថ្នាំមួយកញ្ចប់តូច

 
ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបធ្វើការឃាត់ខ្លួនបន្ទប់ពីរួបគេបានរក្សាទុកនៅសារធាតុញៀននៅជាប់ខ្លួនដកហូតបានមួយកញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ខែវិច្ចកាឆ្នាំ២០១៦នៅចំណុចរោងចក្រមួយកន្លែងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះវុធីភេទ ប្រុសអាយុ២៨ឆ្នាំមុខរបកម្មកររោងចក្រ ស្នាក់នៅភូមិចំការឱឡឹក សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនឈានទៅដល់ការឃាត់ខ្លួនមានសន្តិសុខរោងចក្រម្នាក់បានរាយការណ៍ប្រាប់ថាមានអ្នកប្រើប្រាស់និងជូញដូគ្រឿងញៀន។ បន្ទាប់ពីទទួលព័ត៍មានដូចនេះកម្លាំងនគរបាលប៉ុស្តិ៍ការកាបក៏បានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការទ្រួតពិនិត្យឆែកឆេរកឃើញថ្នាំញៀនពីជនសង្ស័យខាងលើចំនួន១កញ្ចប់តូចទើបឃាត់ខ្លួនតែម្តង។
តាមប្រភពព័ត៌មានពីជនសង្ស័យបានសារភាពនៅចំពោះមុខនគរបាលប៉ុស្ដិ៍បាននិយាយថា រូបគេបានទិញថ្នាំញៀនពីបុរសម្នាក់ទៀតដែលគេយកមកលក់នៅក្នុងរោងចក្រតែម្តង។ ថ្នាំញៀនដែលជនសង្ស័យទិញនោះចំនួនមួយកញ្ចប់តូចតម្លៃ១៥០០០រៀល។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យនគរបាលបានយកទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *