



ភ្នំពេញ៖បុរសម្នាក់ជាកម្មករសំណង់សង្ស័យខ្យល់គស្លាប់នៅក្នុងការដ្ឋានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលទាំងព្រឹក ខណៈដែលកម្មករដូចគ្នាចូលទៅធ្វើការ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅការដ្ឋានសំណង់បូរីសែនមនោរម្យក្នុងភូមិកន្ទោកខាងជើងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះនុត សុីថា អាយុ៣៧ឆ្នាំមុខរបរកម្មករសា្នក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាជៃឃុំបឹងព្រះ ស្រុកបាភ្នំខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះធ្វើការក្នុងបូរីខាងលើជារៀងរាល់ថ្ងៃ។រហូតថ្ងៃកើតហេតុមានកម្មករសំណង់ដូចគ្នាបាននាំគ្នាចូលមកធ្វើការដូចសព្វដងស្រាប់តែប្រទះឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ សង្ស័យជាករណីខ្យល់គក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុចោមរោមមើលព្រមទាំងរាយការណ៍ប្រាប់កម្លាំងនគរបាលមូលដ្ឋានមកកន្លែងកើតហេតុ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានសហការជាមួយប្រជាការពារភូមិចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ។
បច្ចុប្បន្ននេះសាកសពត្រូវបានកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យ៕សារ៉េត