ឆេះម៉ូតូស៊េរីទំនើបជាច្រើនគ្រឿងនៅរោងចក្រ «ស៊ីកូ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត

ចេញផ្សាយ÷25.05.2022

ខេត្តស្វាយរៀង៖ តាមសេចក្តីរាយការណ៍ពីកម្មករកម្មការិនីបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានលេបត្របាក់ម៉ូតូអស់ប្រមាណ២០គ្រឿងនៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅក្នុងតំបន់សេដ្ឋពិសេសមហាធេន ក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ
ក្នុងរោងចក្រស៊ីកូ ដោយមិនដឹងពីមូលហេតុ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីកម្មករ កម្មការិនីដដែលបានបានឲ្យដឹងទៀត ថា នៅមុនពេលកើតហេតុកម្មកររោងចក្របានចូលធ្វើការជាធម្មតាស្រាប់តែមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីកន្លែងដាក់ម៉ូតូ ក៏មានការភ្ញាក់ផ្អើលតែម្ដង ខណៈនោះក៏មានសន្តិសុខបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ទៅលើម៉ូតូដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបធ្វើឱ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង។
រហូតដល់ម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់អស់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជាខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុ ដែលនាំឱ្យមានអគ្គិភ័យឆាបឆេះខណៈសង្ស័យថាឆ្លងចរន្តអគ្គិសនី៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *