នគរបាលខណ្ឌឬស្សីកែវបង្រ្កាបសង្វៀនជល់មាន់និងល្បែងអាប៉ោងមួយកន្លែងរឹបអូសវត្ថុតាងជាច្រើន

ចេញផ្សាយ÷15.06.2022

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឬស្សីកែវ ដឹកនាំ ដោយលោកឯក ឃុន ដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាប សង្វៀនជល់មាន់និងបាញ់អាប៉ោង ដុះស្លែមួយកន្លែង ដោយឃាត់ខ្លួន អ្នកញៀនភ្នាល់ចំនួន ៤នាក់ ដកហូតមាន់ជល់ចំនួន១៦ក្បាល ព្រមទាំង ឧបករណ៍សម្រាប់បាញ់អាប៉ោងមួយ ចំនួនទៀត។

តាមព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា វង់ល្បែងនេះបានបើកដំណើរការជាយូរមកហើយ ទើប តែអាជ្ញាធរ ខណ្ឌដឹង ចុះបង្ក្រាបថ្ងៃនេះតែម្តង ។
មុនពេលចុះបង្ក្រាបគេឃើញ ក្រុមអ្នកញៀនល្បែង បានជួបប្រមូលផ្តុំគ្នា ភ្នាល់ មាន់និងបាញ់អាប៉ោង និងខ្លះទៀត បានចោមរោមចាក់និងភ្នាល់ យ៉ាងច្រើនកុះករ ។ខណះនោះ កម្លាំងសណ្តាប់ខណ្ឌបានចុះទៅដល់ ធ្វើឲ្យក្រុមអ្នកញៀនល្បែងបាននាំគ្នា រត់ប្រសាចយកតែរួចខ្លួន ចោលមាន់ ,  ចានអាប៉ោង , ម៉ូតូរបស់ខ្លួន ហើយ ត្រូវបានកម្លាំង សមត្ថកិច្ច ឃាត់ខ្លួនបានតែមួយចំនួន តែប៉ុណ្ណោះ។
តាមសមត្ថកិច្ច អោយដឹងថា មនុស្ស ចំនួន ៤នាក់ត្រូវបានឃាត់ខ្លួន និង ដកហូតមាន់ចំនួន ១៦ក្បាល, រថយន្ត ចំនួន ២គ្រឿង ,ម៉ូតូកង់៣ចំនួន ២គ្រឿង , ម៉ូតូចំនួន ៩គ្រឿង , សម្ភារះ  បាញ់អាប៉ោងព្រមទាំងកៅអីទ្រុងមាន់មួយ ចំនួនទៀត ។
តាមប្រជាពលរដ្ឋបញ្ជាក់ថា នៅក្នុងដីឡូតិ៍ នោះ មានរោងចំនួន ២ រោងមួយ សម្រាប់បើកល្បែងស៊ីងសងជល់មាន់និងបាញ់អាប៉ោង និងរោងមួយ ទៀត សម្រាប់មើលថែមាន់។បន្ទាប់ពីចុះបង្ក្រាប អាជ្ញាធរចុះបង្ក្រាបក៍បានរុះរើរោងនោះចេញមិនឲ្យបើកលេងទៀត។
ចំណែកអ្នកញៀនល្បែង រួមទាំង វត្ថុតាង ក្នុងនោះមានមានសម្រាប់ជល់១៦ក្បាល  ត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន ខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់រួចហើយ ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *