បើករថយន្តលឿនដូចហោះបុកទ្រូងផ្លូវរងរបួសធ្ងន់នឹងខូចរថយន្តធ្ងន់ធ្ងរ

ចេញផ្សាយ÷21.06.2022

ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តលឿន​ដូច​ហោះ​ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ពីរផ្ទាំងបណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងក្រោយ។
ឧបទ្ទវហេតុកើតឡើង កាលពី​វេលា​ម៉ោង​៤​ ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅតាម​បណបណ្ដោយមហាវិថី​ សហព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ រថយន្តបង្កម៉ាក​ Toyota CaCammar ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0853 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតទៅលិច ។ លុះពេល​ធ្វើ​ដំណើរ​មកដល់ចំណុចកេីត​ហហេតុត្រង់ស្ដុបក្ដាន់ពីរ បេីក​បរ​ក្នុង​ស្ថាន​ភាព​បោះ​ពួយ​យ៉ាង​លឿន​ថែម​ទាំង​មិន​បាន​ប្រុង​ប្រយ័ត្ន​ ក៏រេចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់​ ២ផ្ទាំង ខ្ទាតទៅក្បែរសួនច្បារ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់នាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យនិងយករថយន្តបង្កទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕
អូនធួក

Leave a Reply

Your email address will not be published. Required fields are marked *