ក្រោយបាញ់សម្លាប់គ្នាឯងស្លាប់ម្នាក់ ជនជាតិចិន ៤ នាក់ជិះរថយន្តគេចទៅបុកបង្គោលថ្មស្លាប់ ២ នាក់របួសធ្ងន់ ៤ នាក់

ចេញផ្សាយ÷ 09.08.2022

ខេតព្រះសីហនុ ៖ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ ត្រូវបានក្រុមជនល្មើសចា.ក់ដោយកាំ.បិតចុងស្រួច រួចបា.ញ់ស.ម្លាប់ដោយកាំភ្លើងខ្លី កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៩សីហា២០២២ នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ហើយជិះរថយន្តរត់គេចខ្លួននោះ ស្រាប់តែទៅបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់ ២នាក់និង របួស ២នាក់។
សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ក្រោយជនបង្កធ្វើសកម្មភាពរួចហើយ បានរត់គេចខ្លួនដោយជិះរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-6111 បើកចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤។ ស្របពេលនោះកម្លាំងសមត្ថកិច្ចចម្រុះ ក៏ធ្វើប្រតិបត្តិការពួនស្ទាក់ និងតាមឃាត់រថយន្តនេះបន្ទាន់ ធ្វើឲ្យពួកគេភិតភ័យក៏បើករត់មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរេចង្កូតមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកបង្គោលភ្លើងទៅមុខលែងរួច។
ក្រោយការពិនិត្យសមត្ថកិច្ចឲ្យដឹងថា ក្នុងរថយន្តនេះមានមនុស្សជិះចំនួន៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) ហើយដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើង ក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តនេះ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ចបន្តថា នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF,កាំបិតតូចចុងស្រួចប្រឡាក់ឈាម០១ដើម, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀតរឹបអូសទុកជាភស្តុតាង៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *