ម៉ូតូ 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ 3 នាក់

ចេញផ្សាយ÷25.08.2022
ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាលានស្នូរដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសបីនាក់ទៀតបានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបក្តាន់ពី តាមបណ្តោយមហាវិថីផ្លូវហព័ន្ធរុស្ស៊ីកែងនិងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
ប៉ូលិសចរាចរបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ណន់ ថុក ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរ ធ្វើការអង្គរក្ស។
មុនកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ C125 ពណ៌ក្រហមគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយមហាវិថីផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿន លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JK-7241ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៩ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងម៉ូតូPCX ខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូPCXដួលបោកក្បាលទៅនឹងថ្នល់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ ចំណែកបុរសបីនាក់ជិះម៉ូតូហុងដាឌ្រីមបានរងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ផងដែរ៕
អូន ធួក

Leave a Reply

Your email address will not be published.