សូម្បីនារីឆ្កួតជ្រូកក៏មិនប្រណីចាប់នាងរំលោភ រហូតមានផ្ទៃពោះទើបបែកការណ៍

ចេញផ្សាយ÷ 13.09.2022

ខេត្តក្រចេះ ÷សមត្ថកិច្ចបានឃាតឃាត់ខ្លួន ជនសង្ស័យល្មោភកាមម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសារហូតមានផ្ទៃពោះ ។
ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំនែកឯនារីរងគ្រោះអាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។
សមត្ថកិច្ចបាននិយាយថា, ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ឃាត់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ។
សមត្ថកិច្ចបន្តថា, តាមចម្លើយសរភាពរបស់ជននេះ គឺរូបគេបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ មានរយះពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះទើបត្រូវបែកធ្លាយ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីដើម្បីចាត់ការតាមច្បាប់ ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *