ចេញផ្សាយ÷15.09.2022
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចយុវជន៣នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាតឃាត់ខ្លន ក្នុងករណី ចរាចរណ៍អាវុធ(កាំបិត និងចម្ពាមកៅស៊ូ) ដាក់តាមខខ្លួនបម្រុងប្រើអំពើហិង្សាដាក់អ្នកដទៃ។
ការឃាត់ខ្លួនយុវជន 3 នាក់នេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៣យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចសួនកុមារ មុខសាលាខេត្ត ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់កំពង់ឆ្នាំង។
មន្រ្តីនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ ១/ សៀ សា ភេទប្រុស អាយុ ២១ឆ្នាំ, ២/ អាល់ សំអែម ភេទប្រុស អាយុ ១៨ឆ្នាំ និង៣/ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ១៩ឆ្នាំ ។ ជនសង្ស័យទាំង ០៣នាក់ខាងលើ មានទីលំនៅភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កាំបិតបន្ទោះចុងស្រួច ០១ដើម,ចម្ពាមកៅស៊ូ ០១, និងម៉ូតូ ០២គ្រឿង ។
ជនសង្ស័យទាំងបីនាក់បានសារភាពថា កាំបិតចុងស្រួចនិងចម្ពាមកៅស៊ូដែលគេដាក់តាមជាប់នឹងខ្លួននេះ គឺសម្រាប់ការពារខ្លួនក្នុងករណីដែលមានជនមួយចំនួនបម្រុងវាធ្វើបាបក្រុមខ្លួនតែប៉ុណ្ណោះ។
ក្នុងករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកំកំពុងចាត់ការតាមច្បាប់ ៕
សំបូរ