ចេញផ្សាយ÷08.10.2022
ភ្នំពេញ៖ សពយុវតីម្នាក់ដែលបានលោតទឹកពីលេីស្ពានជ្រោយចង្វាកាលពី២ថ្ងៃមុន ត្រូវបានគេប្រទះឃើញអណ្តែតទឹកហេីយកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះនៅត្រេីយខាងកេីតស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះចេង ស្រីណេត អាយុ១៥ឆ្នាំ នៅភូមិអូរខ្យង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានមកលោតទឹកដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បង្កឲ្យមានការភ្ញាក់ផ្អេីល ដោយបន្សល់ទុកកាបូបស្ពាយ១ ស្បែកជេីងមួយគូ តុក្កតាខ្លាឃ្មុំមួយ ទទូរស័ព្ទមួយគ្រឿង រួមទាំងឯកសារមួយចំនួនទៀត នៅលើស្ពានជ្រោយចង្វារ ៕
អូន ធួក