ផឹកស្រាស្រវឹងលោតទឹកទន្លេធ្វើអត្តឃាតពុំដឹងមូលហេតុក្រោយចេញពីធ្វើការនៅរោងចក្រ

ចេញផ្សាយ: 29.10.2022

ខេត្តកណ្ដាល÷មានការភ្ញាក់ផ្អើលមួយខណៈដែលកម្មការិនីរោងចក្រកាត់ដេរម្នាក់ពុំដឹងជាមានវិបត្តិអ្វីផឹកស្រាស្រវឹង ជិះទូកដ ដល់ពាក់កណ្ដាលទន្លេបានលោតទឹកចូលក្នុងទន្លេបញ្ចប់ជីវិតកាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចកំពង់ចម្លងវត្តខ្ពប ដើមព្រីង ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ
ឈ្មោះ ញឹម សុផារី ភេទស្រី អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានត្រឡប់មកពីធ្វើការរោងចក្រវិញ ហើយមកផឹកស្រានៅមុខវត្តព្រែកអំបិល រួចហើយក៏បានឆ្លងដ ដើមព្រីង មកផ្ទះនៅភូមិរកាលើ ពេលឆ្លងជិតដល់ត្រើយខាងកើតជនរងគ្រោះក៏បានលោតពីលើទូកដរចូលទៅក្នុងទឹកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុតែម្ដង៕

អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *