ចេញផ្សាយ÷06.11.2022
ប្រទេសថៃ ៖ មន្ត្រីយោធាកម្ពុជាម្នាក់ពាក់ ស័ក្តិ៥ ឈ្មោះ សុខ បានផល អាយុជាង៣០ឆ្នាំ នៅអង្គភាព អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
បានជិះឡានកាន់កាំភ្លើងចូលទឹកដីថៃ ត្រូវបានភាគីថៃឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៦ខែវិច្ឆិកានេះ ។
តាមរបាយការណ៍ភាគីថៃ បានឱ្យដឹងថា លោកវរសវរសេនីយ៍រូបនេះ បានចេញពីកម្ពុជាតាមច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ (ខាងថៃ) ដែលឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង (ខាងខ្មែរ) កាលពីម៉ម៉ោ៦ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពេពេលនោះភាគីថៃបានឃាត់ខ្លួនជាមួយនឹងរថយន្តទំនើប១គ្រឿង ដែលមានស្លាកលេខ កម្ពុជា PICH. NIK ខណៈបើករថយន្តទំនើបគេចប៉ារ៉ាស់វៀងចូលទឹកដីថៃ ទោះភាគីថៃដាក់បារ៉ាស់បិទផ្លូវក៏ដោយ ដោយកាន់កាំភ្លើងខ្លីនៅដៃ ទាំងមានសារធាតុស្រវឹងផង។ របាយការណ៍បានឲ្យដឹងទៀតថាភាគីថៃបាញ់បំបែកកង់ឡានហើយឃាត់នៅចំណុចភ្លើងក្រហម ផ្លូវបំបែកជា៤ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ជាមួយអាវុធខ្លី១ដើម។
ប្រភពដដែលបន្តថា ករណីនេះគេសង្ស័យថា លោកវរសេនីយ៍ឯកមានវិបត្តិគ្រគ្រួសារ។ ពេលនេះ ម្តាយ និងសាច់ញាតិរបស់លោកកំពុងតែធ្វើដំណើរមកព្រំដែន ដើម្បីរកការអន្តរាគមន៍ជួយពីមន្ត្រីកម្ពុជាហើយ៕
ប្រសើរ