


ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលរងបានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងផ្ទះចាស់ទុកចោល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតទូហ្គេមបាញ់ត្រូវមួយគ្រឿង។
ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែគុម្ភះ ឆ្នាំ២០១៧ក្នុងភូមិកើតហេតុខាងលើ។
លោកឃឹមសុនសូដា គណះអិភាលរងខណ្ឌរងខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្បែរថាមានទីតាំងល្បែងខុសច្បាប់ហើយធ្លាប់មានកើតបទល្មើសលួច ឆក់ ប្លន់ ពេលបានលុយនាំគ្នាមកលេងហ្គេមដែលមានទីតាំងខាងលើទើបលោកបើកប្រតិបត្តិការសើបអង្កេតរហូតឈានទៅដល់ការចុះបង្ក្រាបតែម្តង។
គួបញ្ជាក់ថា កាលពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចតាម ផ្លូវស្ថិតនៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកណីស្ត្រីម្នាក់ត្រូវបានជនសង្ស័យលួចកាបូបលុយអស់ចំនួន៥០០០ដូល្លារ ហើយគេចខ្លួនបាត់រហូតសម្ថកិច្ចតាមដានដល់ទីតាំងហ្គេមខាងលើតែជនសង្ស័យគេចខ្លួនមកសំងំលេង តែឃាត់ខ្លួនមនុស្ស៤នាក់ដែលស្ថិតក្នុងការសង្ស័យយកទៅសួនាំ។
បច្ចុប្បន្នទូហ្គេមដែលត្រូវគណះបញ្ជាការឯកភាពបង្ក្រាបនោះត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការកំទេចចោល៕សិរសា