កាន់ដំុឥដ្ឋ២ដំុគប់លើរថយន្តFORD គេ ម្ចាស់ រថយន្តខឹងបើកតាមកៀរ ដួលរបួសធ្ងន់២នាក់

ខេត្តប៉ៃលិន÷សមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង ០១ និង ១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណី (រវាងរថយន្ដ និងម៉ូតូ) នៅចំណុចមុខអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់និងខូចម៉ូតូ ១គ្រឿង។
មន្រ្តីនគរបាលចរាចរឲ្យដឹងថាភាគីម្ចាស់រថយន្តឈ្មោះ សូ សុីណា ភេទប្រុស អាយុ ២៧ ឆ្នាំ(អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បុរសនេះបើកបររថយន្តម៉ាក FORD RANGER WILDTRAK ពាក់ស្លាកលេខភ្នំពេញ 2BW-9449 (មិនរបួស )ដោយមានអ្នករួមដំណើរជាមួយរថយន្ត ឈ្មោះ សា ទី ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកអ្នកបើកបរម៉ូតូឈ្មោះ យន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។បុរសនេះ
បើកបរម៉ូតូម៉ាកហង់ដាទ្រីមពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1C-5782 (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង )។ អ្នករួមដំណើរជាមួយម៉ូតូ ពុំស្គាល់ត្តសញ្ញាណ ជាអ្នកគប់រថយន្ត ( រងរបួសធ្ងន់)។
ករណីនេះសមត្ថក៨ច្ចអះអាងថា កើតឡើងដោយសារភាគីខាងម៉ូតូបានជិះម៉ូតូទិសដៅពីលិចទៅកើតពេលដល់ចំណុចមុខហាងស្ថាននីយ៍ម៉ូកាថាក់ក៍បានយកដំុឥដ្ឋគប់មកលើរថយន្តFORD ដែលចតនៅចិញ្ចើមផ្លូវខាងមុខហាង។ពេលនោះម្ចាស់រថយន្តខឹងក៍បានបើករថយន្តលើផ្លូវជាតិលេខ៥៧តាមពីក្រោយ ដល់កន្លែងកើតហេតុក៍បានកៀរម៉ូតូជនបង្កឲ្យដួល ទៅបុកបង្គោលភ្លើងសូឡាបណ្ដាលឲ្យជនទាំង២នាក់រងរបួសធ្ងន់នៅកន្លែងកើតហេតុតែម្តង៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *