អគ្គិភ័យឆេះឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងស្ទើរគ្មានសល់

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង៤និង២០នាទី ព្រឹកព្រលឹម ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅត្រង់ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានអគ្គិភ័យឆេះឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី។

មន្រ្តីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះឃ្លាំងលក់គ្រឿងសំណង់របស់ឈ្មោះ សន វីគ្រែន ភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដែលមានទំហំ១៥ម៉ែត្រគុណ៣០ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ដោយសាឆ្លងចរន្តអគ្គិសនី។ ករណីនេះបណ្តាលឲ្យខូចខាតសម្ភារៈសំណង់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះដល់មនុស្សឡើយ។

យ៉ាងណាក្រោយពេលកើតមានអគ្គិភ័យនេះភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង និងស្នងការនគរបាលខេត្តបានចេញប្រតិបត្តិការជួយបាញ់ទឹកពន្លត់ផងដែរ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *